#include <iostream>
using namespace std;
int main() {
  
  cout << "Hello World!";
  return 0;
} 
Example explained
Line 1: #include <iostream> គឺជា header file library ដែលអនុញ្ញាតឱ្យយើងធ្វើការប្រើ input and output objects បាន, ដូចជា cout (បន្ទាត់ទី 5)។
Line 2: using namespace std 
មានន័យថាយើងអាចប្រើឈ្មោះ objects និង variables ចេញពី standard library ។
***សូមកុំបារម្ភធីបើសិនជាអ្នកមិនយល់ពីរបៀបដែល #include <iostream> និង using namespace std ដំណើរការ. អ្នកគ្រាន់តែចាំថាយើងត្រូវសរសេរវាជាចាំបាច់។
Line 3: បន្ទាត់ទទេ. C++ មិនទទួលស្គាល់ white space។
Line 4: អ្វីដែលចាំបាច់ត្រូវមាននៅក្នុង C++ program, គឺint main(). វាត្រូវបានគេហៅថាជា  function. កូដទាំងឡាយណាដែលមាននៅក្នុង {} និងត្រូវបានដំណើតការ។
Line 5: cout (ហៅថា"see-out","ស៊ី-អោត") ជាវត្ថុចាំបាច់ត្រូវប្រើជាមួយសញ្ញា (<<)ដើម្បីបង្ហាញឫបោះពុម្ភអត្ថបទអក្សរ. (cout<<"text";)
ចំណាំ: រាល់ C++ statement បញ្ចប់ដោយសញ្ញា semicolon ; ។
ចំណាំ: តួខ្លួននៃ int main() ក៍អាចសរសេជាបន្ទាត់ត្រង់ដូចខាងក្រោមនេះបានដែរ៖
int main () { cout << "Hello World! ";  return 0; 
}
Line 6: return 0 បង្ហាញពីសេចក្តីបញ្ចប់របស់ main function.
Line 7: កុំភ្លេចដាក់ closing curly bracket } ដើម្បីបញ្ចប់ main function.
ការលុបនិងផ្លាស់ប្តូរ Namespace
អ្នកប្រាកដជាធ្លាប់បានឃើញកម្មវិធី C++  ដែលដំណើរការដោយមិនចាំបាច់ប្រើ standard namespace library។ using namespace std អាចលុបចោលនិងជំនួសមកវិញដោយពាក្យគន្លឹះ std , ភ្ជាប់ជាមួយសញ្ញា :: ចំពោះវត្ថុមួយចំនួនដែលតម្រូវ៖
ឧទាហរណ៍(សួរស្តីពិភពលោក)
  #include <iostream>
int main() {
  
  std::cout << "Hello World!";
  return 0;
} 

