អំពី​ភាសា C/C++

​​​      

C or C++ ជា Programming Language ដែលសរសេរសំរាប់បង្កើតកម្មវិធីដំណើរការលើកុំព្រូទ័រ​ដ៏មានប្រសិទ្ធិភាព​ដែលអនុញ្ញាតអោយកុំព្រូទ័រ ធ្វើមួយជាក់លាក់និងត្រឹមត្រូវ ។​
​​​​     1.  ប្រវត្តិសង្ខេប
-1960​ គេបានបង្កើតភាសាសរសេរកម្មវិធីមួយឈ្មោះ ALGOL​ដែលជាមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធរបស់​កម្មវិធី​។-
-1967​ លោក Martin Rechards បានបង្កើតភាសាសរសេរកម្មវិធី CPL បន្ទាប់មកលោក Martin Rechart បានបង្កើតភាសាមួយទៀតឈ្មោះ BCPL ដែលជា Version ថ្មីរបស់ CPL
-1970​ លោក​ Ken Tomson ជាបុគ្គលិកម្នាក់នៅមន្ទីរពិសោធន៍ Bell បានរកវិធីវឌ្ឍន៍ពីភាសា BCPL មក​បង្កើតភាសា B ដែលជា Version ថ្មីរបស់ BCPL ដែលមានលក្ខណះច្បាស់លាស់ដើម្បីប្រើប្រាស់ក្នុង System Programming
-1972 មានបុគ្គលិករួមការងារម្នាក់របស់លោក Ken Tomson ឈ្មោះ​ Dennis Ritchie បានយកការងារជាក់​ស្តែងជាច្រើនក្នុងការវិវឌ្ឍន៍ភាសា BCPL ទៅ B មកបង្កើតភាសាមួយ ដែលយើងបានស្គាល់មកដល់​បច្ចុន្បន្ន គឺភាសា C
-1983 វិទ្យាស្ថាន ANSI បានបង្កើតគណះកម្មាធិការមួយ ដើម្បីកំណត់ភាសា C អោយមានលក្ខណះស្តង់ដា រួចកំណត់ឈ្មោះថា ANSI C
C / C++  ជាភាសាសរសេរកម្មវិធីមួយ ដែលមានភាពល្បីល្បាញដូចដែលយើងបានដឹង ក៏ព្រោះតែ​ប្រពន្ធ័ដំណើរការ UNIX គឺបង្កើតឡើងដោយភាសា Assembly ហើយស្ទើរតែទាំងអស់ត្រូវបានសរសេរ​ឡើងដោយភាសា C / C++ ។​ ក្នុងអំឡុងចុងទសវត្ស 1970 នៅប្រទេសជឿនលឿនមួយចំនួន ភាសា​ C / C++ ត្រូវបានគេផ្សព្វផ្សាយនិងបញ្ចូោក្នុងកម្មវិធីសិក្សានៅតាមអនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យ ព្រោះវាជាភាសាមួយដែលនៅកៀក UNIX និងមាន C Compiler ដែលអាចអោយយើង Compile កូដដែលយើងបានសរសេរ ។

​​​​     2.  ការបង្កើតកម្មវិធីនៃភាសា C/C++
      *Editing
               ក្នុងដំណាក់កាលនេះគឺជាការបង្កើត Source Code របស់ C/C++ និងការដាក់ឈ្មោះអោយ Source Code ដែលបានសរសេររួច ។​ ជាទូទៅឈ្មោះរបស់ Source Code ដែលបានដាក់ឈ្មោះអោយ
មានលក្ខណះសំគាល់ ( xxxxxxx.c ) សំរាប់ C និង ( xxxxxx.cpp )​ សំរាប់ C++ ។
​​​​​​​               ក្នុងការសរសេរតំរូវអោយមានកម្មសរសេរកូដដូចជា Turbo C++/C , Code Block , Dev C++ .....
      *Compiling
               ក្នុងដំណាក់កាលនេះ Compiling បំលែង Source Code ទៅជា Machine Code ដែលកុំព្យូទ័រអាច​យល់បាន ព្រមទាំងស្វែងរក រួចបង្ហាញនូវភាព Error (ប្រសិនបើមាន) ។ ប្រសិបបើគ្មានភាព Error កើត​មានទេ នោះវានឹងបង្កើតបាន Object Code ដែលត្រូវផ្ទុកក្នុង File មួយផ្សេងទៀតគឺ Object File ដែលមានសំគាល់ ( xxxxxx.obj )
      *Linking
               ក្នុងដំណាក់កាលនេះ Linker បានផ្សំបញ្ចូលទៅ Object Code ជាមួយនិង​ Module Code ដែល​អានមកពី Program Library (ផ្នែកគាំទ្ររបស់ CPL) រួចបង្កើតជា Execut_able File ដែលមានលក្ខណះ​សំគាល់ ( xxxxxx.exe ) ។ ម្យ៉ាងវិញទៀត Linker ក៏អាចស្វែងរក និង បង្ហាញនូវភាព Error ផងដែរ​ ។
      *Execution
               ក្នុងដំណាក់កាលនេះ គឺជាដំណាក់កាលចុងក្រោយ នៃការដំណើរការកម្មវិធី ដែលដំណាក់កាលទាំងបីខាងលើ ដំណើរកាលបានដោយជោគជ័យ ។ ក៏ប៉ុន្តែក្នុងដំណាក់កាលនេះ ក៏មានភាព Error កើតមានផងដែរ ប្រសិនបើមានការខុសពីលក្ខខ័ណ្ឌកំណត់ណាមួយ ដូចជាការអោយតំលៃខុងពីលក្ខខ័ណ្ឌរបស់វា នេះគេហៅថា Logic Error ។
​​​​     3.  ទំរង់ទូទៅនៃភាសា C/C++
ឧទាហរណ៍
​​​#include<stdio.h>  ជា Library Function សំរាប់ភាសា C
#include<iostream> ជា Library Function សំរាប់ភាសា C++
using namespace std;

int x = 10;     ជាការប្រកាសអញ្ញាតិប្រភេទ Global Declarations
int y = 15;

int main(){
  int a = 50; ជាការប្រកាសអញ្ញាតិប្រភេទ Local Declarations
  int b = 80;
  printf("value of x = %d\n",x);
  cout<<"value of x ="<<x<<endl;
  ..........
     return 0;
}







Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.
Post a Comment (0)
Our website uses cookies to enhance your experience. Learn More
Accept !